khmer eng
  • សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី នាំយកថវិកាសប្បុរសធម៌ ប្រគល់ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ
     
    ចែករំលែក ៖

    នាវេលាព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា បានសព្វព្រះហឫទ័យយាងចុះជួបសំណេះសំណាល សួរសុខទុក្ខគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងនាំយកថវិកាសប្បុរសធម៌សរុបចំនួន ២០,៧៥៦ (ម្ភៃពាន់ ប្រាំពីររយហាសិបប្រាំមួយ ដុល្លារអាមេរិកគត់) ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីសាងសង់រោង ជួសជុលឆាករបាំ និងទិញគ្រឿងបរិក្ខារ រួមចំណែកទ្រទ្រង់ បណ្តុះបណ្តាល និងអភិរក្សលើកស្ទួយវិស័យសិល្បៈ វប្បធម៌ដ៏ថ្កើងថ្កានរបស់ជាតិយើង ។

    ថវិកាចំនួន ២០,៧៥៦ដុល្លារខាងលើនេះ គឺទទួលបានពីការចូលរួមចំណែកដ៏ថ្លៃថ្លាពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, មូលនិធិមុទិតា ព្រមទាំងសប្បុរសជននានា ស្ថិតនៅសាលាមធ្យមវិចិត្រសិល្បៈ សង្កាត់ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម